នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការសាងសង់អគារ និងសមិទ្ធិផលនានារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង

ស្វាយរៀង៖ រសៀលថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់អគារសេនាធិការដ្ឋាន អគារស្នាក់នៅ និងសមិទ្ធិផលនានារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។ សូមបញ្ជាក់ផងដែរថាមកដល់ពេលនេះការសាងសង់បានបានសម្រេចលទ្ធផលជាង ៧០ភាគរយ តាមការគ្រោងទុកនៅខែកក្កដាខាងមុខនេះនៅធ្វើពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍។

អត្ថបទដែលជាប់ទាក់ទង