កម្លាំងអាវុធហត្ថខេត្តព្រះវិហារឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់

ព្រះវិហារ៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ កម្លាំងមូដ្ឋានកងរាជអាវុធហត្ថស្រុក​​​​ជាំក្សាន្ត សហការជាមួយកម្លាំងកងពលតូចលេខ៨ ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានចុះបង្ក្រាបករណីរក្សាទុក​​ ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិអន្លង់វែង ឃ។កន្ទួត​​ ស្រុកជាំក្សាន្ត​​​ ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

១.ឈ្មោះ ឃុន​​ ឆាង ភេទប្រុស​​ អាយុ ១៨ឆ្នាំ មុខរបរ​​មិនពិតប្រាកដ ។

២.ឈ្មោះ សូត្រ​​​ រ៉ូ ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិ​ ឃុំកើតហេតុខាងលើ

វត្ថុតាងដកហូតរួមមាន:

-ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់​ ទំងន់​ ១២,៩៩ក្រាម

-ម៉ូតូចំនួន​ ០១គ្រឿង

-ទូរស័ព្ទចំនួន ០២គ្រឿង

-កាំភ្លើងខ្យល់ចំនួន​ ០២ដើម

-លុយខ្មែរចំនួន ៣០.០០០រៀល និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ​​ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត។

អត្ថបទដែលជាប់ទាក់ទង