ក្រុមការងារកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ អញ្ជើញចុះសួរសុខទុកមន្ត្រីអាវុធហត្ថដែលជួបគ្រោះថ្នាក់ចរាចរ

ពោធិ៍សាត់៖ ព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយវរសេនីយ៍ទោ ប៊ូវ ថុល ប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុបានចុះទៅសួរសុខទុក្ខ ពលបាលឯក ស៊ីម លីមឆាយ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ ត្រូវជាប្តីព្រិន្ទបាលឯក​ រុន កញ្ញា ជំនួយការមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ ដែលជួបគ្រោះថ្នាក់ចរាចរបាក់ឆ្អឹងដងកាំបិត និងរបួសក្បាល នាពេលថ្មីៗនេះ ។ បាននាំមកជាមួយនូវសម្ភារៈមួយចំនួនរួមមាន អង្ក០២ការ៉ុង, ទឹកផ្លែឈើ ០១កេះ, ទឹកដោះគោឆៅ ០៣ឡូ និងថវិកាចំនួន ៣៤០.០០០រៀល។

អត្ថបទដែលជាប់ទាក់ទង