ឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភិរម្យ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសាងសង់ទីលានបាញ់គ្រាប់ពិត

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃសុក្រ ទី០៩ ខែមីន ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភិរម្យ នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសាងសង់ទីលានបាញ់គ្រាប់ពិតថ្នាក់ជាតិ និងទីតាំងក្នុងការប្រកួតកីឡាបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាននាឆ្នាំ២០២៣ ខាងមុខនេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយខេត្តកំពង់ឆ្នាំង។ ដោយមានការអញ្ជើញចូលរួមពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឯកឧត្តម នូវ សុខសម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា និងក្រសួងការពារជាតិ (នាយកដ្ឋានហិរញ្ញវត្ថុ ) លោកឧត្តមសេនីយ៍ទោ ស្រី ថាវរិទ្ធ អនុប្រធានអង្គភាពលទ្ធកម្ម និងជំនាញដែលមានការពាក់ព័ន្ធ។

អត្ថបទដែលជាប់ទាក់ទង