កំពង់ធំ ៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ២០១៨ ក្រោមប្រធានបទស្តីពី “ស្ត្រីរួមគា្នរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ”។ នាឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុងស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាននៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ កងរាជអាវុធហត្ថតែងតែប្រារព្ធពិធីនេះ ដើម្បីជាការចូលរួមចំណែកអបអរសាទរទិវាជាប្រវត្តិសាស្ត្ររបស់នារីទូទាំងសកលលោក ក៏ដូចជានារីទូទាំងប្រទេសកម្ពុជា ហើយដោយឡែកនាពេលនេះ នារីនៅក្នុងកងរាជអាវុធហត្ថ ក៏កំពុងមានក្តីសោមនស្សរីករាយអបអរសាទរទិវានេះផងដែរ។
ក្នុងឱកាសនោះ លោកមេបញ្ជាការក៏បានឧបត្ថម្ភជូនដល់អាវុធហត្ថនារីនូវក្រណាត់សំពត់១និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕