អហផទ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តម សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំឯកឧត្តម សមាជិក នៃគណៈកម្មការជាតិចុះត្រួតពិនិត្យទីតាំងស្តុកឈើនៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ រួចបានបន្តចុះត្រួតពិនិត្យនៅខេត្តមណ្ឌលគិរីទៀត។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ អង្គប្រជុំបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដោយរៀបចំផែនការយុទ្ធសាស្ត្រ មានយន្តការច្បាស់លាស់ ដើម្បីសម្រេចបាននូវភារកិច្ចរបស់ខ្លួនដោយជោគជ័យ។ នៅថ្ងៃខែដដែលវេលាម៉ោង១៤និង៣៥នាទី ឯកឧត្តម នាយឧត្តម សៅ សុខា ប្រធានគណៈកម្មការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បានដឹកនាំសមាជិកនៃគណៈកម្មការជាតិ ចុះដល់ទីតាំងស្តុកឈើនៅខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យជាក់ស្តែង។

គ​ណៈក​​ម្មកា​​រ​ជា​តិ​បា​ន​រៀ​ប​ចំ​ម​ជ្ឈ​ម​ណ្ឌ​ល​ប្រ​តិ​ប​ត្តិ​កា​រ​​២​៤​\​២​​​៤​ម៉ោ​ង​ ​ទ​ទួ​ល​ព័​​ត៌​មា​ន​អំ​ពី​ប​ទ​​ល្មើ​ស​ព្រៃ​ឈើ​ ​ដែ​ល​​មា​ន​ទូ​រ​ស័ព្ទលេខ៖ ០២៣ ៦៦៦៧៦៦៧, ០២៣ ៦៣៦៧៣៦៧, ០២៣ ៦៦៦៨៦៦៨។ គណៈកម្មការជាតិក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានឱ្យចូលរួមសហការផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើនេះផងដែរតាមរយៈលេខទូរស័ព្ទខាងលើ៕
851322615_57157_8142444898988363876

851316023_56268_8068423198315986494

851333950_74981_1163160277129400537

851331070_73590_17575033274767025177

851335356_73579_10744304558360082842

851335703_74273_7142145513617086201

851316958_56498_17793375946697427724

851335820_75410_5961728842945787059

851312063_57230_5005891191232642250