ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ។ ក្នុងពិធីនោះដែរក៏ការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការ គ ចល័ត និងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ថានកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានលើកឡើងថា ឆ្នាំ២០១៧ កន្លងទៅការងារ បង្ការ បង្ក្រាប សង្គ្រោះ តាមបណ្តាមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ បានរក្សាសន្តិសុខ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ជាពិសេសរាល់ការបង្ក្រាបការជួញដូរគ្រឿងញៀន បញ្ហាចោរកម្ម លួច ឆក់ ប្លន់ មានការថយចុះគួរឲ្យកក់សម្គាល់។ លោកមេបញ្ជាការ បានបន្តថា ឆ្នាំ២០១៨ កម្លាំងតាមមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ត្រូវរឹតបន្តឹង ការស្រាវជ្រាវបង្ក្រាបឲ្យខានតែបានរាល់ការជួញដូរ ការកាប់បំផ្លាញ ការដឹកជញ្ជូនធនធានធម្មជាតិ ។
លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹងនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧
- Post author:Sery Vutha
- Post published:February 1, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ