Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទលួច មានស្ថានទម្ងន់ទោស
អហ.ប៉ោយប៉ែត៖ កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទ្រព្យសម្បត្តិ មានស្ថានទម្ងន់ទោស ប្រព្រឹត្តកកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦កន្លងទៅ។
យោងតាមមន្ត្រីកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដែលបានចុះទៅ ឃាត់ខ្លួនជនសង្ស័យ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅវេលាម៉ោង ២រសៀល ត្រង់ចំណុចបន្ទប់ជួល ភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កម្លាំងអ.ហ ក្រុងប៉ោយប៉ែត ជនសង្ស័យនោះមានឈ្មោះ ង៉ែត វល័ក្ខ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅអាស័យដ្ឋានខាងលើ។
មន្ត្រី អ.ហ ដដែល បានបន្ថែមថា ជនសង្ស័យបានធ្វើសកម្មភាព លួចយកកាបូបដាក់ប្រាក់ ជនរងគ្រោះឈ្មោះ ហ៊ុន សម្បត្តិ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅបន្ទប់ជួល ភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងកាបូបនោះ រួមមាន ប្រាក់ដុល្លារចំនួន ១៦០ដុល្លា, ប្រាក់ថៃ ១.០០០បាត ប្រាក់ខ្មែរមួយចំនួន កាតសម្រាប់ចេញចូលប្រទេសថៃ ៣សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក និង ឯកសារមួយចំនួនទៀត។
ជនសង្ស័យបានសារភាពថា ខ្លួនគេបានលួចយកកាបូប ដាក់ប្រាក់នោះដូចការចោទប្រកាន់ របស់ជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្ននេះ កម្លាំងអ.ហ ក្រុងប៉ោយប៉ែត បានកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅបញ្ជាការ អហ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕

