Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនស្ស័យករណីគ្រឿងញៀន ចំនួន ០២ នាក់
សៀមរាប៖ នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់៖
១.ឈ្មោះ អៀ តាក់ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្រក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
២.ឈ្មោះ ឆេង រ៉ូត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិគ្រួស សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ កម្លាំងបានចាប់យកវត្ថុតាងម្សៅគ្រើមម៉ាទឹកកកចំនួន ០៥កញ្ចប់ ទម្ងន់៥,០៣ ក្រាម, ថ្នាំញៀន WYចំនួន ០១គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន ០៣គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ។

