You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមករា

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមករា

រតនគិរី៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ​ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេណាធិការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមករា២០១៨ និងទិសដៅខែកុម្ភៈ ឆ្នាំ២០១៨ ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត៕