កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បញ្ជូនជនសង្ស័យ ករណីគ្រឿងញៀនទៅតុលាការ

កំពង់ចាម៖ នៅវេលាម៉ោង ១១ និង០០ នាទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថុល ម៉ារ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមកម្លាំងបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សចំនួន ០៣ កញ្ចប់ ទម្ងន់ ២,០៩ក្រាម និងទូរស័ព្ទចំនួន ០១ គ្រឿង។

ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។

អត្ថបទដែលជាប់ទាក់ទង