ភ្នំពេញ៖ ថ្ងៃអង្គារ ០៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំសមាសភាពត្រៀមចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថជាមួយ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោកនាយរងសេនាធិការ លោកស្នងការ ស្នងការរង និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕
ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បើកកិច្ចប្រជុំសមាសភាពចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់
- Post author:Sery Vutha
- Post published:December 26, 2017
- Post category:បញ្ជាដឹកនាំ / សេចក្តីសម្រេច