ឧត្តរមានជ័យ៖ ព្រឹកថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងែទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកវគ្គបំប៉នការងារជំនាញដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុហត្ថខេត្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ដើម្បីឲ្យនាយទាហាន នាយទាហានរង មានសមត្ថភាពជំនាញពិតប្រាកដក្នុងការអនុវត្តន៍តួនាទី ភារកិច្ច មានវិន័យសីលធម៌ យល់ដឹងពីក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ ច្បាប់គ្រឿងញៀន ច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងរបៀបធ្វើរបាយការណ៍ ។
ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ត្រូវខិតខំស្តាប់ គ្រូឧទ្ទេសនាម ដើម្បីអោយបានយល់ដឹងកាន់ច្បាស់នូវតួនាទីភារកិច្ចផងដែរ។ ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។