You are currently viewing លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧

លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧

កណ្តាល៖ ព្រឹកថ្ងៃច័ន្ទ ១រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧ និងផ្សព្វផ្សាយការងារ អប់រំចិត្តចិត្តសាស្ត្រឆមាសទី២ ឆ្នាំ២០១៧ ។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង.ស្រុក មេបញ្ជាការកងវរអន្តរាគមន៍ ជាច្រើនរូបទៀត។