ក្រុមការងារ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសួរសុខទុក្ខ មន្ត្រីរួមការងារ ដែលកំពុងសម្រាកព្យាបាលជំងឺ

រាជធានីភ្នំពេញៈ មិនថាស្ថិតក្នុងកាលៈទេសៈណាក៍ដោយ មន្ដ្រីកងរាជអាវុធតែងតែទទួលបានភាពកក់ក្ដៅ ក្រោមការដឹកនាំដ៍ឆ្លាតវៃ មានព្រហ្មវិហារធម៌ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ជាក់ស្តែងនៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ គ.ស ២០១៧ ក្រុមការងារ ស្នងការដ្ឋានយុត្តិធម៌ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ តំណាង លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយអនុវត្តតាមការណែនាំគោលការណ៍មនុស្សធម៌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកថវិកាឧបត្ថម្ភសប្បុរសធម៌របស់នាយ នាយរងកងរាជអាវុធហត្ថ នៃស្នងការដ្ឋានយុត្តិធម៌ ចំនួន ៣,៥៥៤,០០០រៀល (បីលាន ប្រាំសែន ប្រាំម៉ឹន បួនពាន់រៀល) ឧបត្ថម្ភ ដល់លោកអនុសេនីយ៍ឯក សេង ចំរើន (នាយផ្នែកការការិយាល័យបទល្មើសព្រហ្មទណ្ឌ) កំពុងសម្រាកព្យាបាលជំងឺនៅលំនៅដ្ឋាន ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បន្ទាប់ពីបានប្រគល់ថវិកាឧបត្ថម្ភរួចមក លោកឧត្តមសេនីយ៍ត្រី និងក្រុមការងារបានជូនពរលោកអនុសេនីយ៍ឯក ឆាប់ជាសះស្បើយ និងឆាប់បានចូលបម្រើការជូនអង្គភាពវិញ ។

លោកអនុសេនីឯក សេង ចំរើន ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ដល់រូបលោក បើទោះបីជាមានភារកិច្ចមារញឹកយ៉ាងណា ក៏ឆ្លៀតពេលវេលាដ៏មានតម្លៃ បានមកចុះសួរសុខទុក្ខដល់លំនៅដ្ឋាន ហើយលោកអនុសេនីយ៍ឯក បានគោរពជូនពរអស់លោកទាំងអស់ជួបប្រទះតែពុទ្ធពរទាំងបួន គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លាងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង