អហ.កំពង់ស្ពឺ៖ ជនសង្ស័យ០២នាក់ដែលចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួន កាលពីវេលាម៉ោង ២១និង២១នាទី ថ្ងៃទិ៣០ ខែធ្នូ ឆ្នាំ២០១៥ ។
ជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួនមានឈ្មោះ ឈ្មោះ ភិន សៅ ភេទប្រុសអាយុ32ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និោង ឈ្មោះ ហៀង មោ ភេទប្រុសអាយុ27ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជំទប់មាន់ ឃុំជើងរាស់ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។ ក្នុងនោះសមត្ថកិច្ចបានចាប់ដកវត្ថុតាង 1-ម៉ូតូ 01គ្រឿង ម៉ាក សេ125 ពណ៏ខ្មៅផលិតឆ្នាំ 2007 អត់ស្លាកលេខ 2-ថ្នាំម៉ាទឹកកក 01កញ្ចប់ 3-ទូរសព្ទ័ 02គ្រឿង ។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាង និងជនសង្ស័យកំលាំង អ-ហ ក្រុងច្បារមនបានបញ្ជូនមកទីបញ្ជាការដ្ឋានអ-ហខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
