You are currently viewing លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី២ ឆ្នាំ២០១៧

លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី២ ឆ្នាំ២០១៧

បន្ទាយមានជយ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារកសាងកម្លាំង បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ។ ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ លោកប្រធានអនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ មេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំចល័ត និងនាយទាហាន នាទាហានរង នៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជាច្រើនរូបទៀត។ ពិធីផ្សព្វផ្សាយនេះចែកជា ២ ពេលពេលព្រឹក និងពេលល្ងាចលោកឧម្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រនេះ គឺដើម្បីឱ្យនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត បានយល់ជ្រួតជ្រាប ពីតួនាទីភារកិច្ច ពង្រឹងវិន័យគោលជំហរសតិអារម្មណ៍ មានមនសិការស្នេហាជាតិ មានឆន្ទៈមុះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ក្តាប់ជាប់នូវសភាពការណ៍ជាតិ អន្តរជាតិ និងបេសកកម្មកងរាជអាវុធហត្ថ ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។