You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ករណីគ្រឿងញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់៖

១- ឈ្មោះ ចាន់ ចែម ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរ៉ាចំហៀង ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង

២-ឈ្មោះ ងួន លីហួ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពោធិកំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិសាត់ ។

វត្ថុតាងដកហូតមាន៖

១-គ្រឿងញៀនប្រភេទម៉ាទឹកកក ០៣ កញ្ចប់

២-ម៉ូតូ ០២ គ្រឿង
៣-ទូរស័ព្ទ ០៣ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង។