Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធគ្រឿងញៀន នៅទឹកដីខណ្ឌដូនពេញ
អហ.ដូនពេញ៖ កាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចរថយន្តក្នុងផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មី៣ កម្លាំងអាវុធហត្ថបានចុះបង្ក្រាបជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។
ជនសង្ស័យដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ មានឈ្មោះ ១.ឈ្មោះ ជា សំនាងភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនិទីលំនៅមិនពិតប្រាកដ (ជាម្ចាស់ថ្នាំ)
២.ឈ្មោះ គង់ បារាំង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកអង្គការកសាង ស្នាក់នៅផ្ទះជួលលេខ២៦ ផ្លូវបេតុងលេខ២១ ភូមិត្នោតជ្រុំសង្កាត់បឹងទំពុង ខណ្ឌមានជ័យ ។
វត្ថុតាងដែលចាប់ដកបានមាន ក្រាមពណ៏សថ្លា ចំនួន០៦កញ្ចប់(ធំ០១ តូច០៥) កន្រ្តៃចំនួន០១ ដែកកេះ ០១ កែងសំរាប់ជក់ ចំនួន០៧ ថង់សំរាប់ច្រកមួយចំនួនទូរស័ព្ទដៃ ម៉ាកអាយហ្វូនស៊េរីចាស់ ចំនួន០១គ្រឿងនិងម៉ាកសាំសុងបត់០១គ្រឿង ម៉ូតូ០១គ្រឿងម៉ាកស្តេប ពណ៏ក្រហម ពាក់ស្លាកលេខ កណ្តាល 1E:7190អត្តសញ្ញាណប័ណ្ណចំនួន ០១និងកាតគ្រីម៉ូតូចំនួន០១សន្លឹក៕


