ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្នងការព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ តំណាងលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ត្រៀមកម្លាំងការពារ ផ្សព្វផ្សាយភារកិច្ចជំនាញតាមបណ្តាការិយាល័យ ព្រមទាំងចាក់ផ្សាយប្រសាសន៍ ទំាងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន និងត្រៀមកម្លាំងជាប់ជានិច្ចដើម្បីរង់ចាំទទួលបទបញ្ជាពីមេបញ្ជាការ ។ ការផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីនាយ នាយរងការិយាល័យ និងនាយទាហាន នាយទាហានរង ចំណុះស្នងការស្នងការដ្ឋានបច្ចេកទេសសន្តិសុខជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងត្រៀមកម្លាំងចាំទទួលបទបញ្ជា
- Post author:Sery Vutha
- Post published:November 15, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ