Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អាវុធហត្ថខណ្ឌសែនសុខ ចុះអនុវត្តដីកាឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធគ្រឿងញៀន
អហ.ខណ្ឌសែនសុខ៖ ជនសង្ស័យ០២នាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនតាមដីកាតុលាការនៅចំណុច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០១៥។
យោងតាមកងរាជអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា «ជនសង្ស័យទាំង២នាក់ មានឈ្មោះ ជាឧត្តម ភេទ ប្រុស អាយុ27ឆ្នាំទីកន្លែងកំណើត ភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ ។ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង សុខ ចិនស ភេទប្រុស អាយុ19ឆ្នាំទីកន្លែងកំណើត ឃុំក្រាំងអំពិល ស្រុកកំពង់បាយ ខេត្តកំពត។ទីលំនៅបច្ចុប្បន្នភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ» ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានកម្លាំងកងរាជអវុធហត្ថបញ្ចូនបន្ត ចាត់ការតាមនីតិវិធី៕

