កំពង់ចាម ៖នៅវេលាម៉ោង៩ព្រឹក ថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងទីធ្លាសាលាបឋមសិក្សាមាឃ ស្ថិតនៅភូមិមាឃ3 ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំលាំងជំនាញមន្ទីរយុត្តិធម៏សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្ទឹងត្រង់ បានចុះបង្រ្កាប ករណីជួញដូរគ្រឿងញៀនមួយលើក ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖
១-ឈ្មោះអាត គឹមសួ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងមានដីកាបង្គាប់អោយចាប់ខ្លួនចំនួន០១ដីកា។ ២-ឈ្មោះម៉ានរ៉ម៉ី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ និងមានដីកាបង្គាប់អោយចាប់ខ្លួនចំនួន០៤ដីកា។
