You are currently viewing បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុងបានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថលើកទី២ ឆមាសទី២ ប្រចាំឆ្នាំ២០១៧

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុងបានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថលើកទី២ ឆមាសទី២ ប្រចាំឆ្នាំ២០១៧

កោះកុងៈ នៅថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថលើកទី២ ឆមាសទី២ ប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្តកោះកុង ។​ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានមន្ទីរខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ​ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាម។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី​​​​​ ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានមតិស្វាគមន៍ និងលើកឡើងថាៈ ការបើកវគ្គហ្វឹកហ្វឺនគឺក្នុងគោលបំណង លើកកម្ពស់សមត្ថភាព ការងារជំនាញជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថក្នុងការអនុវត្តភារកិច្ច ឲ្យកាន់តែមានភាពល្អប្រសើរ។ លោកជំទាវ មិថុនា ភូថង ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាម និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ថាៈ​ ត្រូវរក្សាឲ្យបានសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការពាររាជ រដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើង ចេញពីការបោះឆ្នោត​ ការពាររដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រ។ ប្រឆាំងដាច់ខាតនូវបដិវត្តពណ៌ ក្នុងតម្លៃណាក៏ដោយ ដូច្នេះកម្លាំងទាំងអស់ត្រូវក្ដាប់សភាពការណ៍នៅតាមមូលដ្ឋានក្រុង ស្រុក របស់ខ្លួនបើមានសភាពការណ៍មិនប្រក្រតី មិនអនុញ្ញាតិឲ្យមានការប្រមូលផ្ដុំ និងត្រូវប្រយ័ត្នការ លូកដៃចូលពីសំណាក់អមិត្តចូលក្នុងផ្ទៃក្នុង​ ត្រូវមានឆន្ទៈ តែមួយ គោរពបទបញ្ជាថ្នាក់ដឹកនាំរបស់យើង អោយបានម៉ឺងម៉ាត់បំផុត ៕