កណ្តាល៖ រសៀលថ្ងៃទី២៥ តុលា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំនាយ នាយរងកងរាជអាវុធហត្ថខេត្ត ចុះសួរសុខទុក្ខដល់ក្រុមកីឡាករអុំទូក និងនាំយកថវិកាចំនួន និងអង្ករ ទឹកសុទ្ធទឹកសណ្តែក មី ត្រីខរ ទឹកត្រី ទឹកស៊ីអ៊ីវ និងអាវ៦០ ខោ៦០ មួក៣០ ដើម្បីជួយឧបត្ថម្ភ ដល់កម្លាំងចំណុះទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះនរាយណ៏ ជាទូករបស់អង្គភាព កងរាជអាវុធហត្ថខេត្តកណ្តាល ដែលត្រៀមទៅចូលរួម ពីធីប្រណាំងទូកនៅខេត្តស្វាយរៀង ថ្ងៃទី២៨ ខែតុលា ២០១៧ ខាងមុខនេះ។
