នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង១៦និង៣០នាទី នៅចំណុចភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក សែមឃាង ប្រធានមន្ទីរយុត្តិធម៌ អហ ខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ចាន់ ថេត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ពីបទរំលោភលើសេចក្តីទុកចិត្ត។ មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ឈ្មោះ ចាន់ ថេត បានខ្ចីម៉ូតូមិត្តភក្តិដែលទើបស្គាល់គ្នាបានរយៈពេល២ទៅ៣ថ្ងៃ រួចឈ្មោះនេះបានយកទៅបញ្ចាំក្នុងតម្លៃ៣០០ដុល្លារ បន្ទាប់មកក៏គេចខ្លួនមកនៅខេត្តកំពង់ចាមតែម្តង។

ជនសង្ស័យម្នាក់ខ្ចីម៉ូតូពីមិត្តភក្តិយកទៅប្រចាំបាន៣០០ដុល្លារគេចខ្លួនទៅកំពង់ចាមត្រូវបានឃាត់ខ្លួន
- Post author:Eng Hy
- Post published:July 28, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងអាវុធហត្ថសហការល្បាតដោយបានដោះទន្ទាក់សត្វស្លាប (មង)

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់រថយន្តមួយគ្រឿង ដឹកឈើគ្មានលិខិតអនុញ្ញាត

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាលុង សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

