You are currently viewing ជនជាតិវៀតណាមពីរនាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសសត្វព្រៃ

ជនជាតិវៀតណាមពីរនាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសសត្វព្រៃ

ព្រៃវែង៖ នៅវេលាម៉ោង១៤ និង ១០ នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក បានសហការជាមួយរដ្ឋបាលព្រៃឈើបាភ្នំ រួមជាមួយក្រុមអន្តរាគមន៍អង្កការសម្ពន្ធ័មិត្តសត្វព្រៃ បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូន និងរក្សាទុកសត្វព្រៃដោយខុសច្បាប់នៅចំណុចភូមិពាន់វត្ត ឃុំប្រាសាទ ស្រុកកំពង់ត្របែកខេត្តព្រៃវែង និងបានឃាត់ខ្លួនអ្នកទិញចំនួន ០២នាក់(ប្តីប្រពន្ធ)ជាជនជាតិវៀតណាម
១-ឈ្មោះ ជា ផឹង ភេទប្រុស
២-ឈ្មោះ ង្វៀន ធីហ្គីម ភេទស្រី
ដកហូតសត្វព្រៃរួមមាន៖
១-ទាព្រៃ ០៣ក្បាល
២-ប្រវឺក ០១ក្បាល
៣-លលក ៦០ក្បាល
៤-សត្វពស់ ចំនួន ២២១,៥ គីឡូក្រាម

ជនសង្ស័យ និងសត្វព្រៃត្រូវបានក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទូទាំងប្រទេសកសាងនីតិវិធីបញ្ជូនទៅតុលាការខេត្តព្រៃវែង៕