Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ជនសង្ស័យចំនួន ០៥ នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យឃាត់ខ្លួន
ឧត្តរមានជ័យ៖ នៅវេលាម៉ោង ២០និង ៥៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បានបង្ក្រាបករណីប្រេីប្រាស់ និងចែកចាយដោយខុសច្បាប់ នូវសារធាតុញៀននិងធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់នៅចំណុច ភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងប្រតិបត្តិការខាងលេីកម្លាំងកងរាជអាវុធហត្ថ ធ្វេីការឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ ម៉ុល មាន ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិ អូរជញ្ចៀន ឃុំ -ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
២-ឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៣-ឈ្មោះ នួន ម៉ាឡែន ប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិអូរជញ្ចៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៤-ឈ្មោះ ទន់ ជូ ប្រុស អាយុ ២២ ឆ្នាំរស់នៅភូមិថ្នល់កែង ឃុុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៥-ឈ្មោះ ចន ចិន ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលេីនោះផងដែរកម្លាំងកងរាជអាវុធហត្ថក៏បានធ្វីការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន៖
១-ម្សៅក្រាមពណ៌ស(ម៉ាទឹកកក)ចំនួន ១៣កញ្ចប់តូច
២-ទូរស័ព្ទដៃចំនួន០៥គ្រឿង។
ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿងដេីម្បីចាត់ការបន្តតាមនីតិវិធី។


