Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ជនសង្ស័យម្នាក់ពួនស្ទាក់ប៉ងកាប់មេប៉ុស្តិ៍ ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន
អហ.ព្រៃវែង៖ ម៉ោង២១និង៥០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ មានករណីប៉ុនប៉ងឃាតកម្មនៅចំណុច ភូមិឆ្អឹងជំនី ឃុំកញ្រ្ចៀច ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង ដោយបង្កឡើងដោយជនសង្ស័យឈ្មោះ វណ្ណៈ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ និងឃុំខាងលើ បានយកដាវសាម៉ាវៃ ពួនស្ទាក់កាប់ទៅលើ ឈ្មោះ អុន សំអូន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខងារនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកញ្ចៀច ។ ក្នុងសកម្មភាពមនុស្សឃាត់នេះ ជនសង្ស័យបានកាប់ខុស ហើយមេប៉ុស្តិ៍ ផ្តួលម៉ូតូ រួចក៏បានបាញ់ឡើងលើចំនួន ០១គ្រាប់ ។ បន្ទាប់មកនៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី០៩ ខែធ្នូ ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុក ចុះទៅឃាត់ខ្លួនដល់ផ្ទះតែម្តង។
ជនសង្ស័យបានបញ្ចូនទៅកាន់ធិការស្រុកកញ្រ្ចៀច ចាត់ការទៅតាមផ្លូវច្បាប់៕

