ក្រចេះ៖ រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧
នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំបែងចែកភារកិច្ចក្រុមការងារជ្រើសរើសពលទាហាន ដើម្បីទទួលខុសត្រូវតាមមូលដ្ឋានស្រុកនីមួយៗ និងត្រួតពិនិត្យប្រវត្តិរូបអ្នកដែលបានដាក់ពាក្យរូច ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សាន្ត ប៑ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរូមសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយ/នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងមន្រ្តីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
