Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពលទាហានជំនាន់ទី២ នៃកងពលតូចថ្មើរជើងលេខ៧០
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាកំបូល បាននឹងកំពុងប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលពលទាហានជំនាន់ទី២ នៃកងពលតូចថ្មើរជើងលេខ៧០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងពលតូចលេន៧០ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការ ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោក នាយការិយាល័យ ព្រមទាំងនាយទាហានជាច្រើនរូបផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានប្រាប់ឱ្យដឹងថា សិក្ខាកាមមានចំនួន២១៥នាក់ កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះមានរយៈសរុបចំនួន៣ខែ ស្មើនឹង១៣សប្តាហ៍១ថ្ងៃ ស្មើនឹង៩២ថ្ងៃស្មើនឹង៦៤៤ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥។





