សៀមរាបៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល០៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និង នាយ នាយរងកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។
ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល០៩ខែ
- Post author:Eng Hy
- Post published:October 4, 2017
- Post category:Featured / បញ្ជាដឹកនាំ / ផែនការណែនាំ