Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនមនុស្សម្នាក់
អហ.តាកែវ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀន ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ត្រង់ចំណុចភូមិព្រៃស្វាកើត ឃុំព្រៃស្វា ស្រុកព្រៃកប្បាស កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
កម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ ម៉ាច ពន្លឺ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ1ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ដោយចាប់ដកវត្ថុតាងមាន ម៉្សៅក្រាម សថ្លា (ម៉ាទឹកកក)ចំនួន10កញ្ចប់តូច ទូរសព្ទ័ដៃ1គ្រឿង ម៉ូតូ1គ្រឿង និងខ្សែកប្លាកទីនក្លែងក្លាយ1ខ្សែ៕


