អហ.បាត់ដំបង​៖ ជនសង្ស័យ០២នាក់បានកាប់ទៅលើ​ជនរងគ្រោះ ត្រូវបានកម្លាំងកងរាជ​អាវុធហត្ថ​ឃាត់ខ្លួនកាលពីវេលាម៉ោង​១៧​និង​០០នាទី ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅចំណុច ភូមិ អង់ សង្កាត់ អូចារ ក្រុង/ខេត្ត បាត់ដំបង ។​
ជនសង្ស័យដែល​កម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ ១-ឈ្មោះ ជឹម វីរះ ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ និស្សិត មានទីលំនៅភូមិ អង្គ សង្កាត់ អូរចា ក្រុង/ខេត្ត បាត់ដំបង និង​ ២-ឈ្មោះ យ៉ែម លីហ៊ាង ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ អញ្ចាញ សង្កាត់ អូរចា ក្រុង/ខេត្ត បាត់ដំបង ។​
វត្ថុតាងដែលកម្លាំងជំនាញចាប់ដកបានមាន ដាវសាំម៉ារ៉ៃ ០១ និង ម៉ូតូម៉ាក MSX ០១ គ្រឿង ពណ៌ស ផលិតឆ្នាំ ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U 0216 ដែលជនសង្ស័យទាំង ០២ នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ សូ ផា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ចំការសំរោង១ សង្កាត់ ចំការសំរោង ក្រុង/ខេត្ត បាត់ដំបង កាលពីវេលាម៉ោង ១៥ : ៣០ នាទី ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ត្រង់ចំណុចភូមិ រំចេក១ សង្កាត់ រតនះ ក្រុង/ខេត្ត បាត់ដំបង បណ្តាលអោយត្រូវរបួសត្រង់ កំភួនដៃខាងស្តាំរយះចេញឈាមដាច់សសៃចំនួន ០៤សសៃ៕​
851331470_18402_14543794697846067959