អហ.តាកែវ៖ នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ងឹម ចិន្ថា ភេទប្រុស អាយុ28ឆ្នាំ មុខរបរជាងជួសជុលរថយន្ត (ជាបក្ខពួក ) លើករណីឆបោកនៅចំណុច ប៉ុស្តិ៍ប៉ូលីសរដ្ឋបាលបឹងកក់2 ខណ្ឌទួលគោក។
ជនរូបនេះមានបក្ខពួក០២នាក់ ដោយម្នាក់ទៀតឈ្មោះ ហ៊ន យ៉ា ភេទប្រុស អាយុ32ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិពញ្ញាឮ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ (ជាចារីយ៍) ពុំទាន់មានតំរុយនៅឡើយទេ។ ត្រូវបានរងបណ្តឹងពីឈ្មោះ កេន គា ភេទប្រុស អាយុ28 ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិរលួស ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ប្តឹងពីបទឆបោក៕