You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមរំលែកទុក្ខគ្រួសារសព លោក ឧត្តមសេនីយ៍ត្រី លាក់ លួម

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមរំលែកទុក្ខគ្រួសារសព លោក ឧត្តមសេនីយ៍ត្រី លាក់ លួម

បាត់ដំបងៈ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមរំលែកទុក្ខគ្រួសារសព លោក ឧត្តមសេនីយ៍ត្រី លាក់ លួម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ដោយជំងឺគ្រុនចាញ់។

ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានចូលរួមបច្ច័យក្នុងពិធីបុណ្យចំនួន៥លានរៀល ផងដែរ។