បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយស្ដីពីការធ្វើបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ។
ពិធីនេះប្រារព្វឡើងនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ជាគណៈប្រតិភូ លោកមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោកប្រធាន អនុប្រធានមន្ទីរ ព្រមទាំងនាយការិយាល័យ ពាក់ព័ន្ធ បានអញ្ជើញចូលរួមផងដែរ។
ក្នុងកិច្ចផ្សព្វផ្សាយនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្ដម មេបញ្ជាការ បានធ្វើសេចក្ដីរាយការណ៍ស្ដីពីការចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សេង សុង មេបញ្ជារការរង និងជាប្រធានគណ:កម្មការបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញមានប្រសាសន៍សំណេះសំណាល និងណែនាំស្ដីពីការចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សូវ ពុទ្ធា នាយរងសេនាធិការ និងជាសមាជិកអចិន្ត្រៃយ៍គណ:កម្មការបញ្ជីសារពភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ បានឡើងធ្វើការណែនាំស្ដីពីនីតិវិធីនៃការចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ របស់កងរាជអាវុធហត្ថទូទាំងប្រទេស។
ឯកឧត្តម សូវ ពុទ្ធា បានមានប្រសាសន៍ថា ទៀតថា ការចុះបញ្ជីសារពើភ័ណ្ឌ គឺសំដៅទៅលើចលនទ្រព្យ និងអចលនទ្រព្យរបស់កងរាជអាវុធហត្ថដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងឲ្យស្របតាមនីតិវិធីរបស់រដ្ឋ។