You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ចុះផ្សព្វផ្សាយ ស្តីអំពី ការបែងចែកភារកិច្ចទទូលខុសត្រូវ និងពង្រឹងការងារនគរបាលយុត្តិធម៌ នៅបញ្ជាការដ្ឋាន ខេត្តស្វាយរៀង

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ចុះផ្សព្វផ្សាយ ស្តីអំពី ការបែងចែកភារកិច្ចទទូលខុសត្រូវ និងពង្រឹងការងារនគរបាលយុត្តិធម៌ នៅបញ្ជាការដ្ឋាន ខេត្តស្វាយរៀង

ស្វាយរៀង: នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុហត្ថខេត្តស្វាយរៀង បានបើកកិច្ចបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពី ការបែងចែកភារកិច្ចទទូលខុសត្រូវ ជួយមេបញ្ជាការ លើការងារ តាមផែន ជំនាញនីមួយៗ និងណែនាំ ពង្រឹងការងារនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទូលផែនការងារយុត្តិធម៌ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ សរុបចំនួន ៧៦នាក់។

ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ក៏បានប្រគល់លិខិតសរសើរ បណ្ណ័សរសើរ ដល់នាយអាវុធហត្ថដែលមាន ស្នាដៃក្នុងការងារបង្រ្កាបបទល្មើសគ្រឿងញៀនផងដែរ។