Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនស្ត្រី ជាមេក្លោងចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ ជាមួយថ្នាំញៀនចំនួន៥១៩គ្រាប់
កោះកុងៈ នៅវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមណ្ឌលសីមា បានធ្វើការឃាត់ខ្លួនស្ត្រី ជាមេក្លោងចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ ស្ថិតនៅចំណុចភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ មានឈ្មោះ ហឹង រ៉ា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ផ្ទះជួលភូមិឃុំកើតហេតុ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទយ៉ាម៉ា WY ចំនួន ៥១៩គ្រាប់
២. ទូរស័ព្ទ ចំនួន០១គ្រឿង
៣. ដាវដែកចំនួន០១ដើម និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។



