Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន
ព្រះវិហារៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុករវៀង ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ហ៊ុន សារ៉ាវុធ ប្រធានមន្ទីរយុត្តិធម៍ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន នៅវិទ្យាល័យ សម្តេច ហ៊ុន សែន រវៀង ស្ថិតនៅភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយកសាលា និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន៩៩៨នាក់ ក្នុងនោះមានស្រីចំនួន៤៩៨នាក់។


(អ.ប ម៉ាន់ ដាវីត)

