Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ ទិសដៅ ឆមាសទី២ ឆ្នាំ២០១៧
បាត់ដំបងៈ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ ទិសដៅ ឆមាសទី២ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន៧៩នាក់។





