You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីផលប៉ះពាល់ និងសកម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀន

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីផលប៉ះពាល់ និងសកម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀន

កោះកុងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីផលប៉ះពាល់ និងសកម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្ត សរុបចំនួន១៩៨នាក់។