You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត

ឧត្តរមានជ័យៈ នៅវេលាម៉ោង១៦ និង២០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បានធ្វើការបង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការ ចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. គោយន្តកន្ត្រៃ ចំនួន០១គ្រឿង
២. ឈេប្រណិតប្រភេទសុក្រំ ចំនួន៧១ដុំ ស្មេីនិង៥,៦៨ម៉ែត្រគីប
៣. ឈេីផ្ចឹកចំនួន១,២៥ម៉ែត្រគីប។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។