កំពង់ចាមៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម វេលាម៉ោង១៧ និង០០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ លោក វរសេនីយ៍ឯក ចែម ពិចិត្រ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ចាម តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ បានទទួលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជិញ គួកខាញ់ អតីតអគ្គនាយកមជ្ឈមណ្ឌលតំបន់ត្រូពិច វៀតណាម រុស្សីនៃកងទ័ពវៀតណាម ដែលបានអញ្ជើញមកជួនពិភាក្សាការងារ និងសួរសុខទុក កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់់ចាម។