You are currently viewing ជនប្លន់ប្រដាប់អាវុធម្នាក់​ត្រូវបាន​កម្លាំងជំនាញ​កងរាជ​អាវុធហត្ថ​ស្រុកព្រៃនប់ធ្វើការ​ឃាត់ខ្លួន

ជនប្លន់ប្រដាប់អាវុធម្នាក់​ត្រូវបាន​កម្លាំងជំនាញ​កងរាជ​អាវុធហត្ថ​ស្រុកព្រៃនប់ធ្វើការ​ឃាត់ខ្លួន

អ.ហ ខេត្តព្រះសីហនុ៖ នៅវាលាម៉ោង២០និង០០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ មានករណីលួចមានស្ថាន់ទំងន់ ( មានអាវុធ ) មួយកើតឡើងនៅចំណុចភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កដោយជនសង្ស័យចំនួន ០៣នាក់ ។
ជនសង្ស័យដែល​សមត្ថកិច្ចជំនាញ​ធ្វើការ​ឃាត់ខ្លួនបានមានឈ្មោះ ១/ ឈ្មោះ ចាន់ ក្តិប ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ២/ ឈ្មោះ ធឿន ភេទប្រុស និង ៣/ ឈ្មោះ ធី បានធ្វើសកម្មភាពឆក់សោរម៉ូតូដែលទុកនៅលើតុ បង្អែមរបស់ជនរងគ្រោះឈ្មោះ វន ពិសិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកធនាគារអេស៊ីលីដា មានទីលំនៅបច្ចុប្បន្ន នៅទីកន្លែងកើតហេតុ ឆក់រួច ចាក់បញ្ឆេះម៉ូតូ ម៉ាក់ C១២៥ ស៊េរី​ ២០១៥ ព៌ណខ្មៅ ស្លាកលេខភ្នំពេញ ១FJ-០៣១២ ជិះចេញតាមផ្លូវជាតិលេខ៤ តែត្រូវបានម្ចាស់ស្រែក ហើយក៏ត្រូវជនសង្ស័យឈ្មោះក្តិប ដកកាំភ្លើងភ្ជង់ជនរងគ្រោះ នឹងជិះចេញទៅ តែត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចអោយជួយកាក់ ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកំលាំងមូលដ្ឋាន កងរាជ​អាវុធហត្ថ​ ស្រុកព្រៃនប់ សហការជួយកម្លាំង​មូលដ្ឋាន កងរាជ​អាវុធហត្ថ​ ស្រុកកំពង់សិលា រួមនឹងស្នាក់ការសន្តិសុខ កងរាជ​អាវុធហត្ថ​ ៤០១ , ៤០២ បានធ្វើការបង្រ្កាប និងឃាត់ជនសង្ស័យឈ្មោះ ក្តិប នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅម៉ោង២០និង២០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ដកហូតបានម៉ូតូ០១គ្រឿង ( ខាងលើ ) និងអាវុធខ្លីមួយដើម ម៉ាក់ K៥៩ ០១ដើម លេខ៨៦៧៨ បង់០១ គ្រាប់០៧ សំបក់ផ្ទុះ០១ (បានធ្វើសកម្មភាពបាញ់មកលើសមត្ថកិច្ច តែត្រូវសមត្ថកិច្ចបាញ់តវិញ បណ្តាលអោយរងរបួសកំភួនជើងខាងស្តាំ ) ករណីនេះកំលាំងជំនាញកំពុងស្រាវជ្រាវបន្ត ៕
850637220_88774_11125643190279838960