កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង ០០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត តួនាទីភារៈកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅបន្ត ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការ គ ចល័ត និងនាយទាហាន នាយទាហានរង ដែលមានការពាក់ព័ន្ធ សរុបចំនួន ៦២នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)