Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងជំនាញកងរាជអាវុធហត្ថសៀមរាបឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធគ្រឿងញៀន
អហ.សៀមរាប៖ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ កម្លាងកងរាជអាវុធហត្ថខេត្តសៀមរាបដឹកនាំដោយលោក វរសេនីយ៍ទោ ថា ដាលុច បានបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្តែង០១ករណី នៅចំណុចភូមិ តាភុល សង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប ខេត្ត សៀមរាប ។
ក្នុងប្រតិបត្តិការណ៍នេះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ១.ឈ្មោះ គៀត នី ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិ វិហារជ័យ សង្កាត់ស្វាយដង្គុំ ក្រុង សៀមរាប ខេត្ត សៀមរាប ២.ឈ្មោះ គួច វីរីយ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ ស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប ៣.ឈ្មោះ នូវែល ស្ថាបនា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ដឹកភ្ញៀវ ទេសចរណ៍ ទីលំនៅបច្ចុប្បន្នភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប ៤.ឈ្មោះ ជាតិ សុខសាន្ត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប ។
វត្ថុតាងដែលសមត្ថកិច្ចជំនាញចាប់ដកបានមាន ម៉ាទឹកក 0១កញ្ចប់ធំ ទម្ងន៉ ៤.៣ក្រាម ទូរស័ព្ទ0៥គ្រឿង ។ ដោយឡែកជនសង្ស័យទាំង០៤នាក់នេះត្រូវបានកម្លាំងបង្ក្រាបខាងលើបញ្ចូនបន្តចាត់ការតាមផ្លូវច្បាប់៕



