You are currently viewing មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរបូរី ត្រូវបានផ្លាស់ប្តូរ

មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរបូរី ត្រូវបានផ្លាស់ប្តូរ

តាកែវៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរបូរី បានប្រារព្ធពិធីតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការ មូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តតាកែវ និង លោកឌឹម កឹមសាន អភិបាលស្រុកអង្គរបូរី និងដោយមាន ការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាការិយាល័យនិងមន្រី្តរាជការចំណុះរដ្ឋបាលសាលាស្រុកជាច្រើនរូបផងដែរ ។

បន្ទាប់ពីលោកវរសេនីយ៏ត្រី តន់ ប៊ុនធឿន នាយការិយាល័យបុគ្គលិក បានអានសេចក្តីសំរេចរបស់អគ្គបញ្ជាការ និងប្រកាស របស់ក្រសួងការពារជាតិ ស្តីពីការតែងតាំង ផ្លាស់ប្តូរ មុខងារ ឯកឧត្តម ឧត្តមសេនីយ៏ត្រី ឡា ឡៃ ក៏បានប្រគល់សេចក្តីប្រកាស របស់ក្រសួងការពារជាតិដល់ លោកវរសេនីយ៏ឯក ម៉ៅ ញឹម ដែលត្រូវ ទទួលភារកិច្ចថី្ម ជាមេបញ្ជាការ មូលដ្នានកងរាជអាវុធហត្ថស្រុកអង្គរបូរី និងបានមានប្រសាសន៏ សំណេះសំណាលទៅកាន់អង្គពិធីជាពិសេសក៏បានផ្តាំផ្ញើ ដល់មេបញ្ជាការ ស្រុកដែលទើបបានតែងតាំងថ្មី ត្រូវបង្កើនការគ្រប់គ្រងកម្លាំងដើម្បីធានាសុវត្តិភាព សន្តិសុខជូនប្រជាពលរដ្នក្នុងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់កសាងអង្គភាពជំរកស្នាក់នៅ ការហូបចុករបស់ នាយ នាយរង ពិសេសត្រូវសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ។


(អត្ថបទ ជុំ សីុប៉ូ)