You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ កងរាជអាវុធហត្ថ ប្រចាំសប្តាហ៍

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ កងរាជអាវុធហត្ថ ប្រចាំសប្តាហ៍

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ កងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង តំណាងនាយកសាលាទាំង០២ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំ មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ វរសេនាតូច និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន៨៨នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានណែនាំ និងផ្តាំផ្ញើដល់គ្រប់ជំនាញនីមួយៗ ត្រូវយកចិត្តទុកដាក់រឹតបណ្តឹងទៅលើការងារជំនាញរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព និងត្រូវក្តាប់អោយជាប់រាល់ពត៌មានដែលកើតមានឡើងជារៀងរាល់ថ្ងៃ ជាពិសេសត្រូវផ្តោតសំខាន់ទៅលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលនឹងអាចកើតមានឡើង។


(អត្ថបទៈ ម៉ាន់ ដាវីត)