You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចជួយមេបញ្ជាការលើការងារ តាមផែន ជំនាញនីមួយៗ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចជួយមេបញ្ជាការលើការងារ តាមផែន ជំនាញនីមួយៗ

ព្រះវិហារ: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី១៣ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចជួយមេបញ្ជាការលើការងារ តាមផែន ជំនាញនីមួយៗ
និងបានប្រជុំដាក់បទបញ្ជាដល់គ្រប់កម្លាំង ដើម្បីពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការរង កងអនុសេនាធំចល័ត និងនាយ នាយរងកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។

(អត្ថបទៈ ម៉ាន់ ដាវីត)