កំពតៈ នៅវេលាម៉ោង១៤ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រារព្ធពិធីបិទវគ្គហ្វឺកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពត និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំចល័ត នាយ នាយរង និងពលអាវុធហត្ថខេត្ត ចំនួន១០០នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)